Covid-19

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី៦៨នាក់ ជាសះស្បើយ ៧៣នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៦៨នាក់ថ្មី និងមានករណីជាសះស្បើយ ៧៣នាក់ និងស្លាប់ម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២,១៥៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១,២០៣នាក់ និងកំពុងសម្រាកព្យាបាល ៩៣២នាក់ ស្លាប់ ២៣នាក់៕

To Top