Covid-19

កូវីដ១៩៖ ខេត្តសៀមរាប រកឃើញអ្នកឆ្លងថ្មី ៩៧នាក់ ជាសះស្បើយ ១១៣នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ បាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៧នាក់ ជាសះស្បើយ ចំនួន១១៣នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី២១ ខែកក្កដា ។

សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ -១៩ ចំនួន៣៤២០នាក់ បានព្យាបាលជាសះស្បើយចំនួន១៦០៩នាក់ ស្លាប់៣៣នាក់ និង ១៧៧៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។

To Top