ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតក្រុមការងារបច្ចេកទេស សហការជាមួយក្រុមហ៊ុន VIETTEL ដើម្បីគាំទ្រការរៀបចំផែនការមេបច្ចេកវិទ្យា សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។

ក្រុមការងារនេះ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ធ្វើជាប្រធាន ដោយមានអនុប្រធានចំនួន២រូប និងសមាជិក ៣២រូប ៕



