ភ្នំពេញ ៖ ក្រោយក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក បានលើកឡើងថា ការប្រកាសឲ្យប្រជាពលរដ្ឋចូលរួមបង្កើតរដ្ឋាភិបាលរួបរួមជាតិរបស់លោក សម រង្ស៊ី គឺជាល្បិចនយោបាយបំភ័ន្តប្រជាពលរដ្ឋតែប៉ុណ្ណោះ ព្រោះថា កម្លាំងនយោបាយ និងគណៈកម្មាធិការជាតិសម្រាប់ដឹកនាំរដ្ឋាភិបាល របស់លោក សម រង្ស៊ី មិនមានលក្ខណៈគ្រប់គ្រាន់ដូចជារដ្ឋាភិបាលរួបរួមជាតិនៅប្រទេសភូមាលោក សយ សុភាពប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនបានថ្លែងការយល់ស្របជាមួយពួកគេ។
លោក សយ សុភាពតាមបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២២ កក្កដា បានថ្លែងថា “យល់ស្រប ។ តែអតីតមេបក្សប្រឆាំងរូបនេះចូលអន្ទាក់ឬ ព្រមហែកដីឲ្យគេ ដើម្បីសងសឹក ជួសឪពុក និងសងសឹកខឹងចាញ់ដៃគូប្រកួត លើសៃវៀននយោបាយជាង២០ឆ្នាំកន្លងមក ។ បើមិនបានដឹងថា ពញ្ញា បែន និងតពូជពង្សមកដល់ កថាថនឈុំ មើលតែទង្វើរបស់អតីតមេបក្សប្រឆាំងរូបនេះទៅ” ។
លោកថា ការពិតការអំពាវឲ្យចូលរួមជាមួយរដ្ឋាភិបាលរួបរួមជាតិដែលនឹងបង្កើតនាពេលខាងមុខនោះ គ្មាននរណាឆ្កួតទៅគាំទ្រទេ ប៉ុន្តែអតីតមេបក្សប្រឆាំងរូបនេះ យកលំនាំតាម អតីតព្រះប្រមុខរដ្ឋសម្តេចតា ប្រឆាំងរដ្ឋាភិបាលរដ្ឋប្រហារ លន់ ណុល។
លោកបន្តទៀតថា “កុំភ្លេចថា អតីតមេបក្សប្រឆាំងរូបនេះ ហែកប្រទេសឲ្យគេ ប្រសិនបើមានអញ្ចឹងមែន គឺក្រុមនេះ នឹងយកខ្សែស្របទី១៣ ឬ ១៤ ធ្វើជាមូលដ្ឋាន។ យើងព្រមានទុកជាមុន កម្ពុជាមិនអនុញ្ញាតជាដាច់ខាត ហើយត្រូវតែកម្ទេចឲ្យដល់ឬសគល់តែម្តង ។ ខ្មែរនឹងមិនអនុញ្ញាតឲ្យដានប្រវត្តិសាស្ត្រវិលវិញដាច់ខាត”៕