ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយជាសម្ភារៈ និងថវិកាពីសប្បុរសជន ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តទទួលអំណោយជាសម្ភារៈ និងថវិកាពីសប្បុរសជន ក្នុងគោលបំណង ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។

អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះមានដូចជា ៖ ឧបករណ៍តេស្តរហ័សចំនួន ១,១១១ ដើម និងម៉ាសចំនួន ០៧កេសធំ អាវ PPE ចំនួន ៣ កេស ,អាល់កុលចំនួន ៣ កាន និងថវិកា ចំនួន ៧លានរៀល។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគ ថវិកាផ្ទាល់ខ្លួន រួមនឹងបរិក្ខារពេទ្យ ជូនមកគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយលើការងារ យុទ្ធនាការ ប្រយុទ្ធនឹងជំងឺនេះ។ ម្យ៉ាងទៀតអំណោយមនុស្សធម៌នាពេលនេះ ពិតជាការ ចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធ នឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ កំពុងគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិត របស់ប្រជាពលរដ្ឋយើង ៕

To Top