ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ផ្ទុះកូវីដ នៅតាមបណ្ដាផ្សារទំនើប និងម៉ាតជាច្រើន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវជំងឺកូវីដ១៩ បានរកឃើញករណីអ្នកជំងឺកូវីដ១៩ ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងផ្សាររដ្ឋ-ទំនើប និងម៉ាត មូយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្នុងនោះរួមមាន៖

+ផ្សារទំនេីប​ឡាក់គី (LUCKY SUPERMARKET)​ សាខាវិមានកូឡាប ​ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។ ។សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ទីតាំងខាងលើ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១១៖៣០ សូមយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

+ហ្គាឌៀន (Guardian) សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ទីតាំងខាងលើ នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១0៖២០ (ព្រឹក) សូមយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

ផ្ទាំងពាណិជ្ជកម្ម

+ផ្សារទំនើប Super Duper សាខាបឹងកេងកង១ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៥៧ កែង ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង អ្នកជំងឺ កូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ទីតាំងខាងលើ នៅថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៩៖៥០ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣៖២០ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២៣៖០០ នៅថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖២៥ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖៤៤ សូមយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

+ផ្សារ​ Global House ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩២​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ អ្នកជំងឺ កូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ទីតាំងខាងលើ នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖៣០ ដល់ ១០៖៣៥ (ព្រឹក) សូមយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

+ផ្សារទំនេីប​ ឡាក់គី (LUCKY SUPERMARKET)​ សាខាផ្សារ​ទំនើប Mid Town ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ អ្នកជំងឺ កូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ទីតាំងខាងលើ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖០០ ដល់ ១៤៖១០ សូមយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

+តូបលេខ ០១ (លក់ស្បែកជើង) ក្នុងផ្សារ ធំទួលសង្កែ (ផ្សារសាំហាន់) ដែលស្ថិតនៅក្នុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ អ្នកជំងឺកូវីដ១៩ គឺជា​អាជីវករលក់ស្បែកជើង នៅទីតាំងខាងលើនេះ។សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលជាអាជីវករ និង ប្រជាពលរដ្ឋដែលជាអ្នកទិញទំនិញ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៩ ខែកក្កដា​ ឆ្នាំ២០២១ សូមយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

To Top