ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក ខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៤នាក់ថ្មិ ក្នុងនោះ (២៣ករណី សហគមន៍ និង១៧១ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន៣៣ នាក់និងស្លាប់ម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៤៨៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.២៣២ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៥៥ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦២២ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៨៥៧ នាក់ និងស្លាប់ចំនួន ០៨នាក់។