ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ ដោយសារកូវីដ-១៩ ចំនួន ០៦នាក់ ។
ក្នុងនោះរួមមាន ៖
១-ស្ត្រីជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ នៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម
២-ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅភូមិដូនប៉ែន ឃុំទំនប់ ស្រុកបាធាយ
៣-បុរសជនជាតិខ្មែរ អាយុ ៧៣ឆ្នាំ នៅភូមិស្រែវាល ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់,
៤-បុរសជនជាតិខ្មែរ អាយុ ៨៣ឆ្នាំ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ,
៥-ស្ត្រីជនជាតិខ្មែរ អាយុ ៦៦ឆ្នាំ នៅភូមិបាទី ឃុំព្រៃចារ ស្រុកជើងព្រៃ
៦-ស្ត្រីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ នៅភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ។


