ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ មានករណីអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានស្លាប់នៅផ្ទះ ខណៈ ដែលរកឃើញអ្នកឆ្លងថ្មី ១៧នាក់ និងជាសះស្បើយ៤៧នាក់។

តាមរយៈបណ្ដាញសង្គហ្មវេសប៊ុក លោក វ៉ី សំណាង បានសរសេរយ៉ាងដូច្នេះថា « នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកជំងឺ កូវីដ១៩ ក្នុងខេត្តកំពង់ស្ពឺមាន ចំនួន៤៧នាក់បានជាសះស្បើយ។ កំពង់ព្យាបាលសរុប៧៣១នាក់។ រកឃើញអ្នកឆ្លងថ្មីចំនួន ១៧នាក់។ ប៉ុន្តែគួរឲ្យស្ដាយយើង មានអ្នកស្លាប់ដល់ទៅ៣នាក់ (ស្លាប់នៅផ្ទះ )»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.៨៣៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ចំនួន២.៩៩៩នាក់ និងកំពុងសម្រាកព្យាបាល ៧៣១នាក់ ស្លាប់៨៩នាក់៕
