ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៦២នាក់ថ្មី ក្នុងនោះ (១១ករណី សហគមន៍ និង១២៧ ករណីនាំចូល ពីប្រទេសថៃ) និងមានករណីជាសះស្បើយ ១៨នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៨១៤នាក់ ក្នុងនោះករណីនាំចូល ពីក្រៅប្រទេស ចំនួន ៣.៥៣៦នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៧៩នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន ៦៤០ នាក់ កំពុងសម្រាកព្យាបាល ចំនួន ៣.១៦៦ នាក់ និងស្លាប់ចំនួន ០៨នាក់៕


