Covid-19

កូវីដ១៩៖ រកឃើញអ្នកឆ្លងថ្មី ៨១៩នាក់ ជាសះស្បើយ៧១៦នាក់ និងស្លាប់២៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨១៩នាក់ថ្មី និងមានករណីជាសះស្បើយ៧១៦នាក់ និងស្លាប់២៩នាក់។

ក្នុងនោះជា ករណីឆ្លងសហគមន៍ ៣៩៦ នាក់ និងជា អ្នកដំណើរពីបរទេស ៤២៣នាក់។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវី១៩ សរុបចំនួន៧២.៩២៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៥.២៦៤នាក់ និងស្លាប់១.២៨៣នាក់៕

To Top