ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៩១នាក់ និងស្លាប់២នាក់។
ក្នុងករណីឆ្លងថ្មីរួមមាន៖ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ១៤នាក់, ស្រុកកងមាស ០២នាក់ ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ០១នាក់, ស្រុកជើងព្រៃ ០១នាក់ ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ០៩នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់ ស្រុកស្រីសន្ធរ ០១នាក់ និងមកពីរាជធានីភ្នំពេញ ០១នាក់។
ដោយឡែកចំពោះករណីស្លាប់ ចំនួន២នាក់ រួមមាន៖
១/ស្ត្រីជនជាតិខ្មែរ អាយុ ៧៨ឆ្នាំ នៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
២/ស្ត្រីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ នៅភូមិព្រៃភូមិ ឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង។




