ព័ត៌មានជាតិ

ក្តៅៗ: ករណីជួញដូរមនុស្ស នៅខេត្តព្រះសីហនុ ទៅរកការងារ បែរជាត្រូវបង្ខាំងមនុស្សទុក បង្អត់បាយ ដកលិខិតឆ្លងដែន និងទូរស័ព្ទ

ភ្នំពេញ៖ មានករណីស្ត្រីចំនួន ៣រូបត្រូវបានដាក់បង្ខាំង នៅក្នុងទីតាំងដូចបង្ហាញនៅក្នុងរូបភាពនេះដោយប៉ាស្ព័រ និងទូរស័ព្ទត្រូវបានដកហូតដោយបង្ខំ និងធ្ងន់ធ្ងរថែមទៀតនោះ គឺបង្អត់បាយ។ 

បុរសជាស្វាមី ស្រ្តីរងគ្រោះ ឈ្មោះ Murad Durak ជនជាតិTurkey បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងថា ភរិយារបស់គាត់ឈ្មោះ Jene Miras Martinez ជនជាតិហ្វីលីពីន បានស្វែងការធ្វើតាមរយ:ក្រុមហ៊ុន MVRF resources ltd. Co. ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គល។ 

លោក បានរៀបរាប់ថា ចាប់តាំងពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០២១ មកភរិយារបស់លោក ត្រូវបានបង្ខាំងទុក ដោយក្នុងនោះក៏មាន ស្រ្តីរងគ្រោះ ចំនួន២នាក់ផ្សេងទៀត ជាជនជាតិអាហ្រ្វិក ផងដែរ។ 

ផ្ទាំងពាណិជ្ជកម្ម

លោក សំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយស្វែងរក យុត្តិធម៌ភរិយារបស់លោក នឹងស្ត្រីរងគ្រោះព្រមទាំងវិធានការផ្លូវច្បាប់ចំពោះ ក្រុមហ៊ុននិងអ្នកពាក់ព័ន្ធជុំវិញការជួញដូរមនុស្សនេះផង។

ខាងក្រោមនេះជាលេខទូរស័ព្ទស្វាមីរបស់ជនរងគ្រោះ +855 78 728 546 និងជាទីតាំងដែលជនរងគ្រោះត្រូវគេបង្ខាំងទុក https://goo.gl/maps/Y1Tohj9ZcsGo3ixr6

To Top