Covid-19

អាជ្ញាធរ ខេត្តកំពត បន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៩នាក់ថ្មី និងមានករណីស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៩នាក់ថ្មី ខណៈមានករណីស្លាប់ម្នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៨៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៣៣៤នាក់ និងកំពុងសម្រាកព្យាបាល៥០៨នាក់ ស្លាប់៤១នាក់៕

To Top