ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៦នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៩៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១១ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន ៦នាក់ ។
ក្នុងនោះរួមមាន៖
១- ស្រុកព្រះសេ្ដច ចំនួន ២៧នាក់
២- ស្រុកមេសាង ចំនួន ១០នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ៩នាក់
៤- ស្រុកកំចាយមារ ចំនួន ៧នាក់
៥- ស្រុកពារាំង ចំនួន ៥នាក់
៦- ស្រុកកំពង់ត្របែក ចំនួន ៣នាក់
៧- ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់
៨- ស្រុកកញ្ជ្រៀច ចំនួន ២នាក់
៩- ស្រុកពាមរក៍ ចំនួន ១នាក់
១០-ស្រុកពាមជរ ចំនួន ១នាក់
១១-ស្រុកបាភ្នំ ចំនួន ១នាក់
១២-មកពីរាជធានីភ្នំពេញ ចំនួន ១នាក់
១៣-មកពីខេត្តស្វាយរៀង ចំនួន ៦នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧៦នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៧៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៥៧៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន១.១៣២នាក់ ស្លាប់៦៤នាក់៕