Covid-19

សម្ដេច ទៀ បាញ់ បញ្ជា កងទ័ពត្រូវអនុវត្តឱ្យបាន ម៉ឺងម៉ាត់នូវវិធានការ សុខាភិបាល ពេលចុះចាក់វ៉ាក់សាំង ជូនពលរដ្ឋតាមបណ្ដាខេត្ត

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំមន្រ្តីក្រោមឱវាទ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ សុខាភិបាល ពេលចុះចាក់វ៉ាក់សាំង ជូនពលរដ្ឋតាមបណ្ដាខេត្ត។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូចនេះថា «អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ” ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៧៤១,៧៨២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំង គោលដៅ១០លាននាក់ បានចំនួន៦៧.៤២%៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top