ភ្នំពេញ៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដែលជាយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារនិងយុវវ័យ ចាប់ពីអាយុ១២-១៧ឆ្នាំនោះ ចៅៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលគ្រប់អាយុចាក់ នឹងមកទទួលការចាក់មុនគេ ។
តាមរយៈខំមិនតបទៅ ពលរដ្ឋម្នាក់នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោបានបញ្ជាក់ថា “ច្បាស់ណាស់ចៅខ្ញុំជិត ១០នាក់ ដែលដល់អាយុចាក់នឹង ត្រូវចាក់មុនគេនាព្រឹកថ្ងៃ១ សីហាខាងមុខនេះ”។

សូមរំលឹកថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ ដល់១៧ ឆ្នាំ នឹង ចាប់ផ្ដើមនៅព្រឹកថ្ងៃទី១ សីហា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ហើយសម្ដេចក៏នឹងធ្វើសន្និសីទការសែត នៅវិមានសន្តិភាព។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ក្មេងអាយុ ១២ ដល់ ១៧ ឆ្នាំ នឹងចាប់ផ្ដើមពីរាជធានីភ្នំពេញមុនគេ នឹងបន្តពង្រីកទៅតាមបណ្ដាខេត្ត-ក្រុងនានា ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
