Covid-19

កូវីដ១៩ ៖ ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងថ្មី ៥០នាក់ ជាសះស្បើយ ៤នាក់ និងស្លាប់ ៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន៤នាក់ និងរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន៥០នាក់ថ្មី និងករណីស្លាប់ចំនួន៣នាក់បន្ថែមទៀត។

ករណីឆ្លងថ្មី ក្នុងនោះ ស្រុកកំពង់សៀម៥នាក់, ស្រុកកងមាស១នាក់, ស្រុកកោះសូទិន១នាក់, ស្រុកចំការលើ៦នាក់, ស្រុកជើងព្រៃ ១នាក់, ស្រុកព្រៃឈរ៩នាក់, ស្រុកស្ទឹងត្រង់ ១០នាក់, ស្រុកស្រីសន្ធរ ១០នាក់ និងមកពីរាជធានីភ្នំពេញ៣នាក់ ខេត្តក្រចេះ ១នាក់ និងខេត្តត្បូងឃ្មុំ ៣នាក់ ។

ដោយឡែក ករណីស្លាប់ ដោយសារកូវីដ-១៩ ចំនួន ៣នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៧៩ឆ្នាំ នៅភូមិបឹងដែង ឃុំព្រែកកក់ និងស្ត្រីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ នៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្ត្រីជនជាតិខ្មែរអាយុ ៣១ឆ្នាំ នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top