ភ្នំពេញ ៖ ព្យុះទី៧ ឈ្មោះ សេមប៉ាកា (CEMPAKA) ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គបានធ្វើឲ្យ មានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្គួរទៅច្រើននៅចិន ថៃ និងឡាវ ព្រមទាំងតំបន់ខ្ពង់រាបភាគឥសានកម្ពុជា នឹងធ្វើឲ្យទឹកទន្លេហក់ឡើង ក្នុងរយៈពេល៣-៤ថ្ងៃខាងមុខនេះ ដោយអាចបង្កឲ្យមានជំនន់នៅស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនាថ្ងៃ២៦ កក្កដា ។
សេចក្តីជូនដំណឹងបន្តថា តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតដែលត្រូវឲ្យមាន ការប្រុងប្រយ័ត្ននៅឡើយនោះទេ ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
