ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងថ្មី៩៨នាក់ ជាសះស្បើយ១៤នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៨នាក់ថ្មី និងមានករណីជាសះស្បើយ១៤នាក់ និងស្លាប់២នាក់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៦២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៥៧៣នាក់ និងកំពុងសម្រាកព្យាបាល១.០១៩នាក់ ស្លាប់៣០នាក់៕

To Top