ព័ត៌មានជាតិ

Update៖ករណីជួញដូរមនុស្ស នៅខេត្តព្រះសីហនុ ទៅរកការងារ បែរជាត្រូវបង្ខាំងមនុស្សទុក បង្អត់បាយ ត្រូវបានកម្លាំងសម្ថកិច្ចបង្ក្រាបបានហើយ


ភ្នំពេញ៖ ករណីជួញដូរមនុស្ស នៅខេត្តព្រះសីហនុ ទៅរកការងារ បែរជាត្រូវបង្ខាំងមនុស្សទុក បង្អត់បាយ និងបានដកលិខិតឆ្លងដែន និងទូរស័ព្ទ ជនរងគ្រោះទុក នៅព្រលប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានកម្លាំងសម្ថកិច្ចជួយអន្តរាគមន៍បង្ក្រាបបានហើយ ក្នុងនោះមនុស្សរហូតដល់ទៅ១១នាក់ ដែលត្រូវបានបង្ខាំងទុក។

ការរំដោះបាននេះ ក្រោយពីមជ្ឈមណ្ឌុលព័ត៌មានដើមអម្ពិល បានធ្វើការផ្សព្វផ្សាយព័ត៌មាន អំពីករណីជួញដូរខាងលើ នៅព្រឹកថ្ងៃដដែលនេះ ខណៈដែលនៅព្រលប់ថ្ងៃដដែល ត្រូវបានកម្លាំងសម្ថកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះអន្តរាគមន៍ដល់ទីតាំងផ្ទាល់ ដែលជាលទ្ធផល មិនត្រឹមតែ ស្រ្តីរងគ្រោះ៣រូបនោះទេ ដែលត្រូវបានដោះលែង ក្នុងក៏មានស្រ្តីរងគ្រោះផ្សេងទៀតសរុប១១នាក់ ក្នុងនោះស្រ្តី៣នាក់ ជាជនជាតិអាហ្វ្រិកនិងមួយចំនួនទៀតជាជនជាតិហ្វីលីពីន ហើយក៏មានជនជាតិផ្សេងទៀតផងដែរ ដែលត្រូវបានដោះលែង។

សម្រាប់ព័ត៌មានលម្អិត មជ្ឈមណ្ឌុលព័ត៌មានដើមអម្ពិល នឹងធ្វើការជម្រាបជូនពេលក្រោយ៕

This image has an empty alt attribute; its file name is 2021-07-26-07.52.52-1024x686.jpg
This image has an empty alt attribute; its file name is 2021-07-26-07.52.46-819x1024.jpg
This image has an empty alt attribute; its file name is 2021-07-26-07.56.42-473x1024.jpg
This image has an empty alt attribute; its file name is 2021-07-26-07.57.04-473x1024.jpg
This image has an empty alt attribute; its file name is 218464260_10218966394774620_7187188711349437657_n-461x1024.jpeg
This image has an empty alt attribute; its file name is 218944161_10218966394294608_7977543567041772036_n.jpeg
This image has an empty alt attribute; its file name is 221204345_10218966393454587_1318777716309834601_n.jpeg
This image has an empty alt attribute; its file name is 222244703_10218966393894598_6959076367807939856_n-461x1024.jpeg

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top