Covid-19

សូមប្រុងប្រយ័ត្ន! បន្តរកឃើញ ទីតាំងជាច្រើន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារ ក៏ដូចជាអាជ្ញាធរ បានបន្តរកឃើញ ទីតាំងជាច្រើន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ៩។

ក្នុងនោះរួមមាន៖

១/ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមនអ្នកជំងឺ កូវីដ១៩ បានចូលទៅទិញទំនិញ នៅទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅម៉ោង ៩៖០៥ ដល់ម៉ោង ៩៖៣០ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

២/ ធនាគារ ABA សាខាម៉ៅសេងទុង ដែលមានទីតាំងស្ថិត នៅផ្លូវម៉ៅសេងទុង សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកងអ្នកជំងឺ កូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ ដើម្បីប្រើប្រាស់សេវាធនាគារ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ទីតាំងខាងលើចាប់ពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅម៉ោង ១៤៖២០ ដល់ម៉ោង ១៤៖៣៥សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៣/ ហាង Refill Store ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៤B ផ្លូវ៤៦៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន អ្នកជំងឺ កូវីដ១៩បានចូលទៅកាន់ទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦៖៤៥ ដល់ ១៦៖៥៥សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៤/ ធនាគារ ABA សាខាទល់មុខ ផ្សារទំនើប Aeon 1 ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកជំងឺកូវីដ១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីដាក់លុយ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ទីតាំងខាងលើ នៅថ្ងៃទី ២0 ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖០០ ដល់ ១៥៖១០ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៥/ ហាង វ៉ែនតា Eye Care សាខាក្នុងផ្សារទំនើ Aeon1 ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកជំងឺ កូវីដ១៩ បានចូលទៅកាន់ទីតាំង ខាងលើនេះ ដើម្បីជួសជុលវ៉ែនតា។សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ នៅថ្ងៃទី ២0 ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖១៣ ដល់ ១៥៖៣០ សូមយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៦/ហាង Daiso Japan សាខា ផ្សារទំនើប Aeon1 ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកជំងឺកូវីដ១៩ បានចូលទៅទិញទំនិញ នៅក្នុងទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ទីតាំងខាងលើ នៅថ្ងៃទី ២0 ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖៣០ ដល់ ១៥៖៤៥ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៧/ ផ្សារទំនើប Super Duper ដែលមានទីតាំង ស្ថិតនៅលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមានអ្នកជំងឺ កូវីដ១៩បានចូលទៅទិញទំនិញ នៅក្នុងទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើនេះ នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ២១៖១៥សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៨/ ផ្សារ អង្គរ (Angkor Market) ដែលមានទីតាំងស្ថិតនៅផ្លូវ១៥៥ កែងផ្លុវ៤៥៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន អ្នកជំងឺ កូវីដ១៩បានចូលទៅទិញទំនិញ នៅក្នុងទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖៣៥ ដល់ ០៩៖៤០ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៩/ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្លូវព្រះសីហនុ ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកងអ្នកជំងឺ កូវីដ១៩ បានចូលទៅទិញទឹកអប់ នៅក្នុងទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ទីតាំងខាងលើ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៨៖៣០ ដល់ ០៨៖៤៥ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

១០/ហាង Hard Rock Coffee ដែលមានទីតាំងស្ថិតនៅនៅជាន់ទី១ នៃអគារ Exchange square សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ អ្នកជំងឺ កូវីដ១៩ បានចូលទៅហូបអាហារ នៅក្នុងទីតាំងខាងលើនេះ។ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទីតាំងខាងលើ នៅថ្ងៃទី ២0 ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧៖៥០ ដល់ ២១៖៣០ សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

To Top