ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ ជំរុញមន្រ្តីក្រោមឱវាទ ខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ-ចិត្ត ក្នុងបរិបទ ជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញឱ្យ ថ្នាក់ដឹកនាំទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ខិតខំប្រឹងប្រែងអោយអស់ពីកម្លាំងកាយ-ចិត្ត ដើម្បីអនុវត្ត ការងារឱ្យស្របទៅនឹងបរិបទ នៃការរាតត្បាត ដោយជំងឺកូវីដ-១៩។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ សមម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «សូមថ្នាក់ដឹកនាំទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ខិតខំប្រឹងប្រែងអោយអស់ពីកម្លាំងកាយ-ចិត្ត ដើម្បីអនុវត្ត ការងារឱ្យស្របទៅនឹងបរិបទ នៃការរាតត្បាត ដោយជំងឺកូវីដ-១៩»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៣.៧០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៥.៩៥០នាក់ និងស្លាប់១.៣០៥នាក់។

ជាមួយគ្នានេះ គិតត្រឹមយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៨៣៩,១០៩នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៨.៣៩%៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top