ព័ត៌មានជាតិ

លោកតាអាយុ១០៤ឆ្នាំ ចាក់វ៉ាក់សាំងកូវីដ ត្រូវបានសម្តេចតេជោ ផ្តល់ថវិកា៣លានរៀល និងអំណោយមួយចំនួន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី២៧ កក្កដានេះតាមរយៈលោកស្រី ឱ វណ្ណឌីន បានផ្តល់ថវិកាលើកទឹកចិត្ត ចំនួន៣លានរៀលជូនលោកតា ឯក ប៊ុន អាយុ១០៤ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរដែលបានស្ម័គ្រចិត្ត ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។

កាលពីថ្ងៃ២៦ កក្កដា សម្តេចតេជោ ក៏បានផ្តល់ថវិកា និងរង្វាន់លើកទឹកចិត្តដល់លោកយាយ អាយុ១០០ឆ្នាំ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលស្ម័គ្រចិត្ត មកចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ៕

To Top