Covid-19

ក្រសួង បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៦៨៥នាក់ ខណៈជាសះស្បើយ ៧៧៥នាក់ និងស្លាប់ ១៩នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងពីការបន្តរក អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦៨៥នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយ ៧៧៥នាក់ និងស្លាប់ ១៩នាក់ ។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួង បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៨៥នាក់ មានករណីឆ្លងសហគមន៍ ៤២៣នាក់ និងអ្នកដំណើរពីបរទេស ២៦២នាក់ ។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ៧៤.៣៨៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៦៦.៧២៥នាក់ និងស្លាប់ ១.៣២៤នាក់ ៕

To Top