ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី៥០នាក់ ជាសះស្បើយ​៤៦នាក់ និងស្លាប់៤នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥០នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៤៦នាក់ និងស្លាប់៤នាក់។

ក្នុងនោះ ក្រុងកំពង់ចាម ០៥នាក់, ស្រុកកំពង់សៀម ០៤នាក់, ស្រុកកងមាស ០៥នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកជើងព្រៃ ០៤នាក់, ស្រុកបាធាយ ០២នាក់ ស្រុកព្រៃឈរ ០៦នាក់, ស្រុកស្ទឹងត្រង់ ១៣នាក់, ស្រុកស្រីសន្ធរ ០២នាក់ និង មកពីរាជធានីភ្នំពេញ ០១នាក់ ខេត្តកំពង់ធំ ០១នាក់, ខេត្តក្រចេះ ០១នាក់ និងខេត្តត្បូងឃ្មុំ ០២នាក់ ក្នុងថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២១

ដោយឡែក ករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០៤នាក់ រួមមាន៖

១/ស្ត្រីជនជាតិខ្មែរ អាយុ ៣៧ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម,
២/បុរសជនជាតិខ្មែរឥស្លាម អាយុ ៧០ឆ្នាំ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់,
៣/ស្ត្រីជនជាតិខ្មែរ អាយុ ៥៩ឆ្នាំ នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៤/ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ នៅភូមិថ្មី ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top