ព័ត៌មានជាតិ

អារម្មណ៍រវើរវាយ កាន់កាំបិតជាប់ដៃ បំភ័យគេគ្រប់គ្នា ផ្អើលទាំងគ្រូពេទ្យ ផ្អើលទាំងអាវុធហត្ថ

មានករណីគ្រួសារមួយដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ស្រាប់តែស្ត្រីជាប្រពន្ធមានអារម្មណ៍រវើរវាយដោយមានកូនកាំបិតកាន់ជាប់នឹងដៃ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១​ បានដើរចុះឡើងនៅក្នុងមណ្ឌល បង្កការភ័យខ្លាចដល់អ្នកជំងឺផ្សេងទៀត រហូតភ្ញាក់ផ្អើលដល់ ក្រុមគ្រូពេទ្យចូលទៅព្យាយាមបញ្ចុះបញ្ចូលដើម្បីយកកាំបិតនោះចេញ តែអ្នកជំងឺនោះ នៅតែមិនព្រមសហការសោះឡើយ។

ដោយមានការស្នើរសុំពីក្រុមគ្រូពេទ្យ កម្លាំងគអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារនៅខាងក្រៅទីតាំងនោះផ្ទាល់ បានរូតរះទាញសម្លៀកបំពាក់ការពារមេរោគ សូកពាក់លើខ្លួនយ៉ាងប្រញ៉ាប់ រួមនិងសម្ភារៈអន្តរាគមន៍ ចូលទៅសហការជាមួយក្រុមគ្រូពេទ្យ ធ្វើការបង្ខំ និងនាំខ្លួនប្តីប្រពន្ធទាំងពីរនាក់យកទៅមណ្ឌលផ្សេងមួយទៀត ដើម្បីព្យាបាលបន្ត។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top