ព័ត៌មានជាតិ

កូវីដ១៩ ៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី៥៤នាក់ ជាសះស្បើយ៣៧នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាល ខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៤នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៣៧នាក់ និងស្លាប់២នាក់។

ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ០៩នាក់, ស្រុកកំពង់សៀម ០៥នាក់, ស្រុកជើងព្រៃ ០៨នាក់, ស្រុកបាធាយ ១១នាក់, ស្រុកចំការលើ ០២នាក់, ស្រុកព្រៃឈរ ០៦នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់ ,ស្រុកកោះសូទិន ០៤ នាក់ ,ស្រុកស្រីសន្ធរ ០៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់,ខេត្តកំពង់ធំ ០១នាក់ និងខេត្តកណ្ដាល ០១នាក់។

ដោយឡែក ករណីស្លាប់ ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះ ស្ត្រីជនជាតិខ្មែរ អាយុ ៨៣ឆ្នាំ នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម និងបុរសជនជាតិវៀតណាម អាយុ ៦០ឆ្នាំ នៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top