ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់ថ្មី។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២.៩៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៤៧៤នាក់ និងកំពុងសម្រាកព្យាបាល ៤៥២នាក់ ស្លាប់ ៤៣នាក់៕