ព័ត៌មានជាតិ

អបអរសាទរ! រកឃើញអ្នកចាក់វ៉ាក់សាំង លេខរៀងទី ៧លានបាន ទៅលើលោក យាយ ចាន់ ឃីម រស់ នៅក្រុងសៀមរាប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញេីសារអបអរសាទរចំពោះ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានចាក់វ៉ាក់សាំងលេខរៀង ទី៧លាននាក់។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះ សម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជន ដែលត្រូវចាក់វ៉ាក់សាំង ចំនួន ១០លាននាក់។

សម្ដេចតេជោ មានប្រសាសន៍ថា «សូមអបអរសាទរចំពោះ លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀង ទី៧លាន»។

សម្ដេចតេជោ បន្ដថា លោកស្រីឱ វណ្ណឌីន នឹងនាំយកថវិកា ចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត ទៅជូនលោកយាយដោយផ្ទាល់ និងជូនពរលោកយាយ ជួបតែ សេចក្តីសុខសេចក្តីចំរើន៕

To Top