Covid-19

អាជ្ញាធរខេត្តឧត្ដរមានជ័យ បន្តរកឃើញ ករណីវិជ្ជមានកូវីដ១៩ ចំនួន ២០១នាក់ថ្មី និងជាសះស្បើយ១៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ២០១នាក់ថ្មី ក្នុងនោះ (២០ករណី សហគមន៍ និង១៨១ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន ១៣នាក់ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៥៦៥នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.២៤៩នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣១៦នាក់ និងបានព្យាបាលជាសះស្បើយចំនួន ៧២៤ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៨៣៣ នាក់ និងស្លាប់ចំនួន៨នាក់។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top