ព័ត៌មានជាតិ

លោកស្រី ងិន ផលរ័ត្ន ក្លាយជាអភិបាលក្រុងបូកគោ ខេត្តកំពត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចតែងតាំង លោកស្រី ងិន ផលរ័ត្ន ជាអភិបាលក្រុងបូកគោ នៃខេត្តកំពត។

លោកស្រី ងិន ផលរ័ត្ន មានឋានន្តរស័ក្តិជាឧត្តមមន្រ្តី ថ្នាក់លេខ៤ នៃក្របខណ្ឌមន្រ្តីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្រ្តី ។ ជាមួយគ្នានេះ លោកស្រី ក៏នឹងត្រូវដាក់ពាក្យស្នើសុំ ស្ថិតនៅក្រៅក្របខណ្ឌដើមផងដែរ។

កាលពីថ្ងៃ២៥ កក្កដា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ។ ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនេះ មានសន្លឹកឆ្នោតបានការ សរុបចំនួន១៧ ពុំមានសន្លឹកឆ្នោតមិនបានការ និងពុំមានសន្លឹកឆ្នោតខូចឡើយ ។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយមានសង្កាត់ចំនួន៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕

To Top