ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ស្វាគមន៍បក្សបង្កើតថ្មី ​ក្នុងនាមឈាមខ្មែរដូចគ្នា ទោះបីធ្លាប់រងការវាយប្រហារ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា គណបក្សយុវជនកម្ពុជា គឺមិនដែលចងគំនុំ ឬចងអាឃាត ចំពោះក្រុមអ្នកនយោបាយ ណាមួយឡើយ បើទោះបីជាពួក​យើងធ្លាប់រំខានពីខាងក្រុមអ្នកនយោបាយមុនៗ ក៏ដោយចុះ គឺពួកយើងនៅតែស្វាគមន៍ ពួកគេក្នុងនាមឈាមខ្មែរដូចគ្នា ។

នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោក ពេជ្រ ស្រស់ បានលើកឡើងថា​ ការកសាងកម្លាំងនយោបាយ ដោយស្អាតស្អំ គឺផ្តើមចេញពីថ្នាក់ដឹកនាំកំពូល របស់ក្រុមឬបក្សនោះ ហើយត្រូវតែ ដាស់តឿនជារើយៗ ដល់សមាជិកក្រុម ឲ្យប្រកាន់ខ្ជាប់នូវ សេចក្តីថ្លៃថ្នូរ ជាតិនិយម ពលរដ្ឋនិយម និងអហិង្សាគ្រប់រូបភាព ទើបកម្លាំងនយោបាយនោះ មានភាពស្អាតស្អំ បានគណបក្សយុវជនកម្ពុជា គឺមិនដែលចងគំនុំ ឬចងអាឃាត ចំពោះក្រុមអ្នកនយោបាយ ណាមួយឡើយ បើទោះបីជាពួក​យើងធ្លាប់រំខានពីខាងក្រុមអ្នកនយោបាយមុនៗ ក៏ដោយចុះ គឺពួកយើងនៅតែស្វាគមន៍ ពួកគេក្នុងនាមឈាមខ្មែរដូចគ្នា គណបក្សយុវជនកម្ពុជា គឺថាយើងបាននឹងកំពុងតែកសាង កម្លាំងដ៏ស្មោះត្រង់ជាមួយជាតិ និងប្រជាពលរដ្ឋដើម្បីតែបុព្វ ហេតុអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យមានការរីកចំរើនពិតប្រាកដ លើគ្រប់វិស័យ ព្រមទាំងកសាងសេដ្ឋកិច្ច របស់ពលរដ្ឋខ្មែរឲ្យ មានភាពសម្បូរសប្បាយ រស់ដោយសេចក្តីថ្លៃថ្នូរ ជាពិសេស រំដោះចេញពីបំណុល គ្រប់ប្រភេទ តាមរយៈការបង្កើតការងារ និងបង្កើនប្រាក់ចំណូល ជូនពួកគាត់លើ គ្រប់វិស័យតែម្តង ។

លោកពេជ្រ ស្រស់ បន្តថា «គណបក្សយុវជនកម្ពុជា គឺជាថ្នាលថ្មី សម្រាប់ប្រជាប្រុសស្រី អាស្រ័យផល និងជាក្តីសង្ឃឹមថ្មីរបស់យុវជនជំនាន់ក្រោយ»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top