ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៦២នាក់ និងស្លាប់៤នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.០៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.១៨១៩នាក់ និងកំពុងសម្រាកព្យាបាល ១.១៨៥នាក់ ស្លាប់ ៣៧នាក់៕
