ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១២០នាក់ និងស្លាប់ ម្នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ ។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ១១នាក់
២- ស្រុកកំពង់ត្របែក ចំនួន ១៦នាក់
៣-ស្រុកពាមជរ ចំនួន ១២នាក់
៤- ស្រុកពាមរក៍ ចំនួន ១២នាក់
៥- ស្រុកព្រះសេ្ដច ចំនួន ១០នាក់
៦- ស្រុកកំចាយមារ ចំនួន ៧នាក់
៧- ស្រុកស្វាយអន្ទរ ចំនួន ៦នាក់
៨- ស្រុកមេសាង ចំនួន ៥នាក់
៩- ស្រុកពារាំង ចំនួន ៤នាក់
១០-ស្រុកពោធិ៍រៀង ចំនួន ៤នាក់
១១-ស្រុកកញ្ជ្រៀច ចំនួន ៣នាក់
១២-ស្រុកបាភ្នំ ចំនួន ៣នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៩៣នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.០៤០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.០២៧នាក់ និងកំពុងសម្រាកព្យាបាល៩៤៥នាក់ ស្លាប់៦៨នាក់។






