ព័ត៌មានជាតិ

រដ្ឋមន្ត្រី សុខាភិបាល ប្រាប់អភិបាលខេត្ត ២២ឱ្យរៀបចំព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា នៅតាមផ្ទះ (Video)

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់អភិបាល ខេត្តចំនួន២២ខេត្ត បន្ថែមទៀតត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ ដើម្បីដាក់ឲ្យដំណើរការ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា នៅតាមផ្ទះ។

យោងតាមប្រកាសស្ដីពី «ការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្ដង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺគូវីដ-១៩ នៅតាមផ្ទះ» ចេញផ្សាយ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានឲ្យដឹងថា ការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ក្នុងភូមិសាស្ត្រខេត្ត ៖ បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កោះកុង ព្រះស៊ីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀង។

ក្រសួង បានបញ្ជាក់ថា «អភិបាល នៃគណៈអភិបាលខេត្ត ត្រូវពិនិត្យ និងរៀបចំលក្ខណៈ សម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឲ្យដំណើរ ការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា នៅផ្ទះក្នុងភូមិសាស្ត្រខេត្ត នីមួយៗ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top