Covid-19

WHO ប្រចាំកម្ពុជា ៖ យើងកំពុងតែប្រណាំងប្រជែង ជាមួយនឹងវីរុសកូវីដ-១៩ បំប្លែងថ្មី សូមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីកុំឲ្យស្ដាយក្រោយនៅថ្ងៃស្អែក

ភ្នំពេញ ៖ លោកស្រី Li Ailan តំណាងអង្គការសុខភាពពិភពលោក (WHO)ប្រចាំកម្ពុជា បានថ្លែងថា យើងកំពុងតែប្រណាំងប្រជែង ជាមួយនឹងវិរុសបំប្លែងថ្មី ទម្រង់ផ្សេងៗជាច្រើន ដូច្នេះ អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវធ្វើសកម្មភាព នៅថ្ងៃនេះ ដើម្បីកុំឲ្យស្ដាយក្រោយ នៅថ្ងៃស្អែក។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ WHO នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកស្រី Li Ailan មានប្រសាសន៍ថា «យើងកំពុងតែប្រណាំងប្រជែងជាមួយ នឹងវិរុសបំប្លែងថ្មីទម្រង់ផ្សេងៗជាច្រើន។ យើងត្រូវតែធ្វើសកម្មភាពនៅថ្ងៃនេះ ហើយយើងត្រូវតែ ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីកុំឲ្យមានការស្ដាយ ក្រោយនៅថ្ងៃស្អែក។ អង្គភាពសុខភាពពិភពលោក ប្រចាំកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទ ជាមួយក្រសួងសុខាភិបាល និងដៃគូ ដើម្បីអនុវត្តយុទ្ធសាស្ដ្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតប ចំពោះជំងឺកូវីដ-១៩»។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បន្ដចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការចម្លង និងស្វែងរកការចូលរួមពីអ្នករាល់គ្នា ដើម្បីប្រកាន់ខ្ជាប់នូវវិធានការសាធារណៈ និងសុវត្ថិភាពផ្ទាល់ខ្លួន ហើយសំខាន់គឺលើកកំពស់ ការចូលរួម ក្នុងការអនុវត្តនូវវិ ធានការសាធារណៈ និងសុវិត្ថិភាពផ្ទាល់ខ្លួន នៅក្នុងចំណោម​សហគមន៍របស់ពួកគាត់៕

ដោយ៖ អេង ប៊ូឆេង

To Top