Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងថ្មី៥៧នាក់ និងជាសះស្បើយ៨០នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១បានឲ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៧ នាក់ថ្មី ក្នុងនោះ(២០ករណី សហគមន៍ និង៣៧ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៨០ នាក់បន្ថែមទៀត ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៧៤៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៣៩៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣៤៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៧៥៣ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៨៨៦ នាក់ និងស្លាប់ចំនួន ០៨នាក់។

To Top