ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៤០នាក់ និងស្លាប់ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្ដាល ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តសៀមរាប ចំនួន១នាក់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
ក្នុងនោះរួមមាន៖
១- ក្រុងព្រៃវែង ចំនួន ៥នាក់
២- ស្រុកកំចាយមារ ចំនួន ៣៦នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ១៣នាក់
៤- ស្រុកកំពង់ត្របែក ចំនួន ១០នាក់
៥- ស្រុកពាមជរ ចំនួន ៩នាក់
៦- ស្រុកពោធិ៍រៀង ចំនួន ៩នាក់
៧- ស្រុកពាមរក៍ ចំនួន ៦នាក់
៨- ស្រុកមេសាង ចំនួន ៤នាក់
៩- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់
១០-ស្រុកបាភ្នំ ចំនួន ៣នាក់
១១-ស្រុកកញ្ជ្រៀច ចំនួន ៣នាក់
១២-ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់
១៣-ស្រុកពារាំង ចំនួន ២នាក់
១៤-មកពីខេត្តកណ្ដាល ចំនួន ១នាក់
១៥-មកពីខេត្តកំពង់ចាម ចំនួន ១នាក់
១៦-មកពីខេត្តសៀមរាប ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១១០នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន៤.១៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.០៦៧នាក់ និងកំពុងសម្រាកព្យាបាល១.០១២នាក់ ស្លាប់៧១នាក់៕