នយោបាយ

លោក ពេជ្រ ស្រស់ ក្រើនរំលឹកសមាជិក ត្រូវធ្វើនយោបាយ ស្មោះត្រង់ចំពោះជាតិមាតុភូមិ និងកុំលាបពណ៌គេ (Video)

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានក្រើនរំលឹកដល់សមាជិក របស់ខ្លួន ត្រូវធ្វើនយោបាយ ស្មោះត្រង់ចំពោះជាតិមាតុភូមិ ខ្លួនឯងប្រកាន់ខ្ជាប់ការធ្វើនយោបាយ ដោយភាពថ្លៃថ្នូរ កុំលាបពណ៌គេ កុំមួលបង្កាច់គេ កុំបញ្ចេះពលរដ្ឋឲ្យស្អប់ បុគ្គលណាមួយ។

ការដាស់តឿននេះ ធ្វើឡើងក្នុងឱកាសលោក ដឹកនាំប្រជុំតាមកម្មវិធី ZOOM ដើម្បីពង្រឹងគុណភាពការងារផ្ទៃក្នុង គណបក្សនិងដាក់ទិស ដៅចូលរួមប្រកួតប្រជែង ការបោះឆ្នោតនៅឆ្នាំខាងមុខនេះ។

ផ្ទាំងពាណិជ្ជកម្ម

នៅលើគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ លោក ពេជ្រ ស្រស់ បានឱ្យដឹងថា «ក្នុងកិច្ចប្រជុំនេះដែរ ខ្ញុំតែងតែផ្តាំផ្ញើសមាជិកទាំងអស់គឺ ប្រកាន់ខ្ជាប់ការធ្វើនយោបាយ ដោយភាពថ្លៃថ្នូរ កុំលាបពណ៌គេ កុំមួលបង្កាច់គេ កុំបញ្ជេះពលរដ្ឋឲ្យស្អប់ បុគ្គលណាមួយ ជាពិសេសត្រូវធ្វើនយោបាយ ស្មោះត្រង់ចំពោះជាតិមាតុភូមិ ខ្លួនឯង និងត្រូវបម្រើម្ចាស់ឆ្នោតឲ្យអស់លទ្ធភាព ដែលពួក យើងមាន ព្រមទាំងត្រូវធ្វើនយោបាយបង្រួបបង្រួមជាតិ »៕

To Top