ព័ត៌មានជាតិ

អ្នកល្មើសបម្រាម គោចរ ក្នុងភូមិសាស្ត្ររាជធានី ត្រូវផាកពិន័យ ម៉ូតូ២០ម៉ឺនរៀល រថយន្ត១លានរៀល ដោយគ្មានការ លើកលែង (Video)

ភ្នំពេញ៖ អ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ ត្រូវផាកពិន័យធ្ងន់ធ្ងរ ម៉ូតូ២០ម៉ឺនរៀល រថយន្ត១លានរៀល ចាប់អនុវត្តពីយប់ថ្ងៃទី៣០ ខែកក្កដាតទៅ ស្របពេលដែលគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះអ្នកល្មើសបម្រាមគោលចរ ពាក់ព័ន្ធនឹងវិធានការរដ្ឋបាល ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត គ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរ អាចបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តទៀត។

ក្នុងឱកាសចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន ខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ នៅរាត្រីថ្ងៃទី៣០ ខែកក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ ដើម្បីជម្រុញឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ អនុវត្តការងារនេះ ឱ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការអនុវត្តនូវវិធានការ ដោយបិទបំរាមគោចរខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំ ងឺកូវីដ-១៩ ពិសេសកូវីដ បំលែងថ្មីដែលតា ។

ផ្ទាំងពាណិជ្ជកម្ម

លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលល្មើសនឹងបម្រាមនេះ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន ២០ម៉ឺនរៀល។ ចំណែកឯរថយន្ត ត្រូវផាកពិន័យចំនួន ១ លានរៀល ហើយគោលដៅ ដែលដាក់ត្រួតពិនិត្យ ក្នុង១ខណ្ឌៗ មានចំនួន២គោលដៅ សរុប១៤ខណ្ឌ ស្មើនឹង២៨គោលដៅ ។ ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត។

លោកអភិបាលរាជធានីភ្នំពេញ បន្តថា ដោយគិតពីសុខភាព និងអាយុជីវិតបងប្អូន ប្រជាពលរដ្ឋប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន ៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាល នៃជំងឺកូវីដបំលែងថ្មីនេះ។ ទទឹមនឹងនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេច បិទបំរាមគោចរចាប់ពីម៉ោង ០៩យប់ដល់ម៉ោង៣ភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិត បងប្អូនប្រជាពលរដ្ឋ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ៕

To Top