ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹង នូវវិធានការបិទខ្ទប់តាមបណ្ដាលច្រកព្រំដែន កម្ពុជា-ថៃ ទិសទី១ ខេត្តបន្ទាយមានជ័យ ។

ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះ គឺអនុវត្តទៅតាមបទបញ្ជារបស់ ប្រមុខរដ្ឋាភិបាលក្នុងការបិទខ្ទប់ តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លង រីករាលដាលនូវជំងឺកូវីដ-១៩ ប្រភេទដែលតា ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន អំពាវនាវដល់បងប្អូន ដែលជាពលករធ្វើការនៅប្រទេសថៃ សូមមេត្តាកុំធ្វើដំណើរឆ្លងដែន មកប្រទេសកម្ពុជាក្នុងដំណាក់កាលនេះ ព្រោះវាអាចបង្កឱ្យមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ប្រភេទដែលតាចូលខ្លួនយើង និងក្រុមគ្រួសារយើង ហើយពេលនេះប្រទេសកម្ពុជា កំពុងអនុវត្តនូវវិធានការរបស់ប្រមុខរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ក្នុងរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលកម្ពុជាយើង ដូច្នេះសូមបងប្អូនទ្រាំលំបាក មួយរយៈពេលខ្លីដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារយើង និងដើម្បីកម្ពុជាយើងឆ្លងផុត ពីការឆ្លងរាលដាលជំងឺកូវី-១៩ ក្នុងដំណាក់កាលនេះ ៕



