ព័ត៌មានជាតិ

ប្រធានក្រុមចលនាយុវជនស្រុកខ្សាច់កណ្តាល​ អញ្ជើញចូលរួមកម្មវិធី សំណេះសំណាលសាកសួរ សុខទុក្ខជាមួយតំណាងយុវជន ស្រុក និង តំណាងយុវជនឃុំ ទាំង ១៨

ភ្នំពេញ៖ លោក កៅ ថាច ប្រធានក្រុមចលនាយុវជនស្រុកខ្សាច់កណ្តាល​ និង​ ​អនុប្រធានក្រុមចលនាយុវជនស្រុកខ្សាច់កណ្តាល​ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលសាកសួរសុខទុក្ខជាមួយតំណាងយុវជន ស្រុក និង តំណាង យុវជនឃុំ ទាំង ១៨ តាមរយៈzoom បានណែនាំដល់យុវជនស្រុកចំនួន៤ចំណុច។

ក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីសំណេះសំណាលសាកសួរ សុខទុក្ខជាមួយតំណាងយុវជន ស្រុក តាមរយៈzoom លោក កៅ ថាច ប្រធានក្រុមចលនាយុវជនស្រុកខ្សាច់កណ្តាល បានណែនាំដល់យុវជនស្រុកចំនួន៤ចំណុចរួមមាន៖

១.ធ្វើ បច្ចុប្បន្នកម្ម រចនាសម្ព័ន្ធ​យុវជន ក្នុងមូល ដ្ឋានឃុំ​ និងស្រុកឡេីងវិញ។ 

២.ត្រៀមខ្លួន សម្រាប់ ការ បោះ ឆ្នោត ឃុំសង្កាត់ដែល នឹង មក ដល់ នៅថ្ងៃទី០៥​ មិថុនា​ ២០២២​ខាងមុខ ។ ជាមួយគ្នា នេះ  យុវជន ត្រូវចូល រួម  សហការ ផ្សព្វផ្សាយ វិធានការ ការពារ ជំងឺ កូវិឌ ១៩ ជូនដល់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឃុំ និងជួយ សម្របសម្រួល ការ ចាក់ វ៉ាក់សាំងជូនក្មេងផងដែរ ។                                                                                                          

៣.អចូលរួមអនុវត្តការងារ បរិស្ថាន និង ការដាំដើមឈើនៅ តាមសាលារៀន និង វត្តអារាម។ 

៤.ចូលរួមអភិវឌ្ឍ​ និងធ្វេីកសិកម្ម ក្នុង មូលដ្ឋាន ស្រុក។ 

ជាមួយគ្នានោះ ​លោក កៅ ថាច ប្រធានក្រុមចលនាយុវជនស្រុកខ្សាច់កណ្តាល​ ក៏បានចែកជូន÷

១.ថ្នាំចិនជូនដល់ យុវជនឃុំចំនួន ៥៩១ នាក់ ក្នុង ម្នាក់ ទទួល បាន ២ប្រអប់ សរុប  ១១៨២ ប្រអប់។ 

២.ម៉ាស់ ក្នុង មួយ ឃុំ ១០ ប្រអប់ សរុប ១៨០ ប្រអប់។ 

៣.អាកុល២កាន ក្នុង មួយឃុំ សរុប ៣៦ កាន និង ថវិការ ជូនដល់ អ្នក តំណាង មក ទទួល ចំនួន ៤ ម៉ឺន រៀល សរុប ៧២០ ០០០ រៀល។ 

៤.យុវជនស្រុក ជូនថ្នាំចិន ១០០ ប្រអប់ អាកុល ៤ កាន ម៉ាស់ ២០ ប្រអប់  អង្ករ ១៤០០ kg និង ថវិកាចំនួន ១លាន រៀល។ ដោយឡែក ខ្ញុំ បាន ឧបត្ថម្ភថវិកាបន្ថែម ចំនួន ១ ៦០០ ០០០ រៀលស ម្រាប់ ការចាក់ វ៉ាក់សាំង ចំនួន ៤ ទីតាំង ក្នុង ស្រុក ខ្សាច់កណ្តាល ។ 

បន្ថែមលើនេះ ក្រុមការងារ យុវជនក៏បានបន្តយកទេយ្យទាន និង ទៀនវស្សា យកទៅប្រគេនចំនួន ៣វត្ត មាន៖ វត្តវិហារសួគ៍, វត្តស្វាយរមៀត, និង វត្តស្វាយសាច់ភ្នំ។ ដោយចំណាយ ថវិកា សរុប  ៧ ០៨២ ០០០ រៀល៕

May be an image of 3 people, people standing, people sitting and indoor
To Top