ព័ត៌មានជាតិ

សម្តេចតេជោ កំពុងពិចារណា ប្រែក្លាយសណ្ឋាគារមួយចំនួន ទៅជាមន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ ដោយតម្លៃសមរម្យ

ភ្នំពេញ៖ ក្នុងឱកាស បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្រសួងពាក់ព័ន្ធ គួរពិនិត្យ មើលលទ្ធភាព នៃការប្រែក្លាយ សណ្ឋាគារមួយចំនួន ទៅជាមន្ទីរពេទ្យព្យាបាល ជំងឺការពារមេរោគកូវីដ-១៩ ដោយតម្លៃថោកសមរម្យ ។

ការពិចារណានេះ សម្ដេចអះអាងថា ចង់ឱ្យសណ្ឋាគារ និងបុគ្គលិកដែលស្ម័គ្រចិត្ត ទទួលបានចំណូល ពីភ្ញៀវទេសចរ មកទទួលបានចំណូល ពីអ្នកជំងឺកូវីដ១៩ ដែលមានលទ្ធភាពវិញ ។

To Top