Covid-19

នាយករដ្ឋមន្រ្តី សម្រេចយកវ៉ាក់សាំង AstraZenica សម្រាប់ចាក់ដូសទី៣ ជូនពលរដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសសម្រេចឱ្យចាក់វ៉ាក់សាំង ដូសទី៣ ទៅលើប្រជាជនកម្ពុជា ដោយយកវ៉ាក់សាំង AstraZeneca ជាដូសជំរុញ ។

ក្នុងឱកាស បើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារនិងយុវវ័យ ចាប់ពីអាយុ១២ ដល់ក្រោម១៨ឆ្នាំ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ បញ្ជាក់ថា «សម្រាប់ប្រជាជន ដែលបានចាក់វ៉ាក់សាំង ប្រភេទវ៉ាក់សាំង Sinopharm និង Sinovac រួចហើយ ត្រូវចាក់ AstraZeneca ជាដូសទី៣ ដែលជាដូសជំរុញ»។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំបានឯកភាពរួចហើយកាលពីម្សិលមិញ ដែលថានឹងចាក់ដូសទី៣ ជូនពលរដ្ឋកម្ពុជា ដោយប្រើវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ពលរដ្ឋ ដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ហើយសម្រាប់អ្នកចាក់អាស្រ្តាហ្សេនេកា ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំងស៊ីណូវ៉ាក់។ ប៉ុន្តែការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺន ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ។ហើយការទិញវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ចាក់ដូសទី៣នេះ គឺត្រូវទិញតាមយន្តការកូវ៉ាក់ ដែលមាននៅកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌា»។

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top