ព័ត៌មានជាតិ

កម្ពុជា ចង់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ដល់កុមារក្រោម អាយុ១២ឆ្នាំ តែរង់ចាំការសម្រេចពី WHO

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចចង់ បានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកុមារ ក្រោមអាយុ១២ឆ្នាំ បន្តទៀត ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំ ចំពោះកុមារ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេស តែត្រូរង់ចាំមានការ អនុម័តឬទទួល ស្គាល់ពីអង្គការសុខភាព ពិភពលោក(WHO)សិន។

ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «គំនិតខ្ញុំចង់ឲ្យមានការចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ដល់កុមារ ក្រោមអាយុ១២ឆ្នាំបន្តទៀត ប៉ុន្តែពេលនេះយើងកំពុង រករងចាំមានការអនុម័ត ឬទទួល ស្គាល់ពីអង្កការសុខភាពពិភព (WHO) សិន ។ ខ្ញុំចង់ឲ្យចាក់ដូចវ៉ាក់សាំងផ្សេងដែល ចាក់ជូនកុមារដើម្បីការពារជំងឺកូវីកូវីដ ពិសេសនោះបង្កើតឲ្យមានប្រព័ន្ធ ភាពផ្សាំក្នុងខ្លួន ការពារជំងឺនេះ»។

សម្តេចក៏បានលើកឡើងថា បើមិនបានចាក់ជូនកុមារ គឺគិតគួរចាក់ជូនកុមារ ចាប់ពីក្រោមអាយុ១២ដល់១០ឆ្នាំ ប៉ុន្តែយើងមិនទាន់មានការអនុម័ត ទទួលស្គាល់អនុម័ត ពីអង្គការសុខភពពិភពលោក ៕

To Top