ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ប្រតិកម្ម ចំពោះក្រុមប្រឆាំង ដែលចោទថា ឲ្យតែគាំទ្រ ហ៊ុន សែន សុទ្ធតែបានលក់ក្បាល (Video)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារជាថ្មី ចំពោះអ្នកប្រឆាំងមួយចំនួន ដែលចោទថា ឲ្យតែគាំទ្រ ហ៊ុន សែន សុទ្ធតែបានលក់ក្បាលឲ្យ ហ៊ុន សែន ថា សម្ដេចគ្មានលុយ សម្រាប់ទិញក្បាលឲ្យស្រឡាញ់សម្ដេចទេ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា « សូមប្រកាសថា ខ្ញុំគ្មានលុយសម្រាប់ទិញក្បាលឲ្យស្រឡាញ់ខ្ញុំទេ គឺហ៊ុន សែន មានតែលុយសម្រាប់ជួយប្រជាពលរដ្ឋខ្មែរ ដែលបាននឹងកំពុងប្រឈម ការរីករាលដាលជំងឺកូវីដ-១៩» ។

To Top
×