ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៧១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៧៥៨នាក់ និងស្លាប់ ២៣ នាក់។
ក្នុងនោះជាករណីឆ្លងសហគមន៍៤០៦នាក់ និងអ្នកដំណើរពីបរទេស ២៦៥នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៧.៩១៤នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ៧០.៧៥៤នាក់ និងស្លាប់១.៤២០នាក់៕