ព័ត៌មានជាតិ

កូវីដ១៩ ៖ ខេត្តកំពង់ចាម រកឃើញករណីឆ្លងថ្មី ៧២នាក់ ជាសះស្បើយ ៧៩នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ វិជ្ជមានកូវីដ-១៩ ចំនួន៧២នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន ៧៩នាក់ និងស្លាប់២នាក់ ។

ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ០៩នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកកងមាស ០៤នាក់ ,ស្រុកចំការលើ ១៣នាក់, ស្រុកជើងព្រៃ ១១នាក់, ស្រុកបាធាយ ១១នាក់,ស្រុកព្រៃឈរ ០៨នាក់, ស្រុកស្ទឹងត្រង់ ០៦នាក់, ស្រុស្រីសន្ធរ ០១នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់, ខេត្តកំពង់ធំ ០៤នាក់ និងខេត្តកំពង់ឆ្នាំង ០១នាក់ ។

ដោយឡែក ករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៨២ឆ្នាំ នៅភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ និងបុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕

To Top