Covid-19

នាយករដ្ឋមន្រ្តី សម្រេចបែងចែក ប្រភេទវ៉ាក់សាំង ចាក់ជូនពលរដ្ឋ នៅតាមតំបន់ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ចេញនូវ ប្រភេទ វ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ នៅក្នុងប្រទេស ដោយយកវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាលអាមេរិក ចាក់ជូនប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ភាគឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ជាពិសេសេសបងប្អូនជនជាតិភាគតិច និងដោយឡែកវ៉ាក់សាំងប្រភេទ Astra Zenica គឺសម្រាប់ចាក់ដូសទី៣ដល់ប្រជាជន ដែលបានចាក់វ៉ាក់សាំង ប្រភេទវ៉ាក់សាំង Sinopharm និង Sinovac ។

ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា « ខ្ញុំសូមផ្ដល់យោបល់ទៅលោកស្រី ឱ វណ្ណឌីន ឱ្យបញ្ជូនវ៉ាក់សាំង Johnson & Johnson ដែលជាជំនួយ របស់រដ្ឋាភិបាលអាមេរិក ទៅចាក់ជូនប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅតំបន់ភាគឦសាន នៃប្រទេសកម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។

ដោយឡែកសម្រាប់វ៉ាក់សាំង Astra Zenica សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំបានឯកភាពរួចហើយកាលពីម្សិលមិញ ដែលថានឹងចាក់ដូសទី៣ ជូនពលរដ្ឋកម្ពុជា ដោយប្រើវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ពលរដ្ឋ ដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ហើយសម្រាប់អ្នកចាក់អាស្រ្តាហ្សេនេកា ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំងស៊ីណូវ៉ាក់។ ប៉ុន្តែការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុមជួរមុខដែលមានប្រមាណ ៥០ម៉ឺន ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ។ហើយការទិញវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ចាក់ដូសទី៣នេះ គឺត្រូវទិញតាមយន្តការកូវ៉ាក់ ដែលមាននៅកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌា»។

គួសបញ្ជាក់ផងដែរថា វ៉ាក់សាំងចិនទាំងពីរប្រភេទ ស៊ីណូហ្វាមនិងស៊ីណូវ៉ាក់ នៅតែជាខ្នងបង្អែកយុទ្ធសាស្រ្ត សម្រាប់ការផ្គត់ផ្គង់ដល់ប្រទេសកម្ពុជា និងវ៉ាក់សាំងដទៃទៀតជាប្រភេទវ៉ាក់សាំងគាំទ្រ។

ម្យ៉ាងវិញទៀតឆ្លើយតបទៅនឹងសំណួរ ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុ១២ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សម្តេចចង់ បានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកុមារក្រោមអាយុ១២ឆ្នាំ បន្តទៀត ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំ ចំពោះកុមារ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងប្រទេស តែត្រូរង់ចាំមានការអនុម័តឬទទួល ស្គាល់ពីអង្គការសុខភាពពិភពលោក(WHO)សិន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «គំនិតខ្ញុំចង់ឲ្យមានការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ដល់កុមារ ក្រោមអាយុ១២ឆ្នាំបន្តទៀត ប៉ុន្តែពេលនេះយើងកំពុង រករងចាំមានការអនុម័តឬទទួល ស្គាល់ពីអង្កការសុខភាពពិភព(WHO)សិន។ ខ្ញុំចង់ឲ្យចាក់ដូចវ៉ាក់សាំងផ្សេងដែល ចាក់ជូនកុមារដើម្បីការពារជំងឺកូវីកូវីដ ពិសេសនោះបង្កើតឲ្យមានប្រព័ន្ធ ភាពផ្សាំក្នុងខ្លួន ការពារជំងឺនេះ»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top